អីយ៉ា! ទីបំផុត Namtarn បង្ហាញផ្ទះថ្មី ដ៏ធំស្កឹមស្កៃដូចអ្វីដែលខ្លួនប្រាថ្នាហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Namtarn ដែលបច្ចុប្បន្ននេះនាងកំពុងតែមានទំនាក់ទំនងស្អិតរមួតជាមួយនិងបុរសសង្ហាម្នាក់ដែលមានឈ្មោះថា Paipartith ហើយកន្លងមកលេចលឺថាអ្នកទាំងពីរបានចូលលុយគ្នាធ្វើផ្ទះដ៏ធំស្កឹមស្កៃមួយខ្នងរួមគ្នាទៀតផង។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពជាមួយផ្ទះម៉ូតវីឡាដែលកំពុងតែសាងសងជិតរួចរាល់ មើលទៅពិតជាធំស្កឹមស្កៃគួរឲ្យចង់រស់នៅខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗរួមទាំងមិត្តភក្ដិក្នុងសិល្បៈជាច្រើនរ​បស់នាងបាននាំគ្នាចូលរួមអបអរ និងសរសើរពីការខិតខំប្រឹងប្រែរបស់នាងនិងគូស្នេហ៍ ដែលពេលនេះសម្រេចបំណងប្រាថ្នាធំមួយហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី