ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya ដែលបច្ចុប្បន្ននេះអ្នកនាង តែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ តាមរយៈការបង្ហាញខ្លួនក្នុងបណ្ដាញសង្គម និងកម្មវិធីធំៗជាច្រើន ទោះបីជាមិនសូវលេចមុខក្នុងខ្សែភាពយន្តដូចមុនក៏ដោយ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានថតម៉ូតឲ្យក្រុមហ៊ុនទស្សនាវដ្ ដីL’OFFICIEL ដ៏ល្បីមួយក្នុងប្រទេសថៃ ជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក Lamborghini ដែលមានតម្លៃរហូតដល់ ៧៥៩,៤៩៣ ដុល្លារ ដែលមើលទៅពិតជាសក្ដិសមនិងនារីហាយសូដូចជាអ្នកនាងខ្លាំងមែនទែន។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរតារាស្រីរូបនេះ ថ្វីត្បិតតែបច្ចុប្បន្នអ្នកនាង មានកូន២រូប និងស្វាមី ក៏សម្រស់នៅតែស្អាត ពិសេសពេលថតម៉ូតម្ដងៗ គឺធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងប្លែកភ្នែករហូតតែម្ដង៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី