តារាសម្ដែងប្រុសរូបសង្ហារក្នុងសិល្បៈថៃល្បីដល់ក្រៅប្រទេសលោក Weir Sukollawat អផ្សុកពេកបង្ហោះរូបលេងបង្ហាញទិដ្ឋភាពកន្លែងដែលរូបលោកកំពុងធ្វើចត្ដាឡីស័ក ពេលចូលទៅដល់ទឹកដីប្រទេសអូស្រ្ដាលី។
ដោយនាពេលកន្លងទៅនេះតួឯកប្រុសលោក Weir ត្រូវបានជ្រើសរើសជាតួអង្គសម្ដែងក្នុងភាពយន្ដខ្នាតធំ រួមសម្ដែងជាមួយតារាបរទេសល្បីៗ។ ការថតកំពុងតែត្រៀមរៀបចំនិងតម្រូវឲថតទាំងក្នុងប្រទេសថៃនិងក្រៅប្រទេសដូចនេះ រូបលោកក៏បានធ្វើដំណើរទៅដល់ទឹកដីអូស្រ្ដាលី។ ដើម្បីអនុវត្ដន៍តាមគោលការណ៍កាពារការរាលដាលជំងឺ Covid-19 រូបលោកក៏ត្រូវបានតម្រូវឲស្នាក់នៅធ្វើចត្ដាឡីស័ក១៤ថ្ងៃសិនមុននឹងចាប់ផ្ដើមកាងារ។ ក្រោយឃើញរូបបង្ហោះនៅម្នាក់ឯង ទាំងអ្នកគាំទ្រនិងតួឯកស្រីនាង Bella Ranee ជាគូស្នេហ៍បាននាំគ្នាមក Comment ផ្ដល់ជាកម្លាំងចិត្តដល់លោក Weir ឲបាត់អផ្សុកផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ




