តួឯកស្រីនាង Jeab Pijittra និងគ្រួសាររៀបចំបន្លែត្រីសាច់ដាក់ពេញៗឡាន ចែកជូនអ្នកខ្វះខាត!!

បានបុណ្យច្រើនៗ! តារាសម្ដែងស្រីជើងចាស់លេងបានទាំងជាតួឆ្នាស់តួស្លូតក្នុងរឿងភាគថៃនាង Jeab Pijittra នាំក្រុមគ្រួសារធ្វើបុណ្យជាមួយអ្នកខ្វះខាត ជួយគ្នាក្នុងគ្រាលំបាករៀបចំបន្លែត្រីសាច់ចែកជូនឥតគិតថ្លៃ។

ដោយរូបនាងនិងស្វាមីបានរៀបចំដាក់គ្រឿងបរិភោគចាំបាច់ច្រកជាថង់ៗដាក់ពេញឡាន ដឹកចែកជូនអ្នកខ្វះខាតត្រូវការចាំបាច់ក្នុងកំឡុងពេលការឆ្លងរាលដាលនៃជំងឺ Covid-19។ មានក្រុមគ្រួសារជាច្រើនបានមកទទួលនិងអរគុណដល់តារាស្រីនាង Jeab និងក្រុមគ្រួសារ ព្រោះអាហារទាំងនេះពិតជាជួយបានជាខ្លាំងក្នុងកំឡុងពេលនេះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ