ភ្លេចៗខ្លួន 6ឆ្នាំបាត់! Chompoo Araya ផុសគម្រប់ខួបអាពាហ៍ពិពាហ៍ 6ឆ្នាំថែមទាំងសារភាពថា……និងភ្លេចរហូតបើសិនជាគ្មានអ្នកតឿន!!! មានវីដេអូ

ភ្លេចខ្លួនតែមួយភ្លែតក៏កន្លងផុតទៅ 6ឆ្នាំបាត់ទៅហើយសម្រាប់ពិធីរៀបមង្គលការរបស់តារាស្រីល្បីឈ្មោះ Chompoo Araya ជាមួយស្វាមីរូបសង្ហា Knot – Wisarut មានទាំងកូនភ្លោះប្រុសទាំងពីរដែលចូលមកបំពេញបន្ថែមនូវចំណងស្នេហ៍អោយកាន់តែបរិបូរណ៌នៅក្នុងគ្រួសារ

ជាក់ស្ដែង Chompoo Araya ក៏បានផុសវីដេអូគម្រប់ខួបអាពាហ៍ពិពាហ៍ នឹកដល់ថ្ងៃដែលពេញទៅដោយស្នាមញញឹមហើយនិងក្ដីសុខក្នុងពិធីខាងលើ ដោយសាម៉ីខ្លួនលួចសារភាពរឿងសម្ងាត់ទៀតថា “អគុណបង @nukenarakorn ខ្លាំងណាស់ ដាស់តឿនរាល់ឆ្នាំ បើមិនចឹងទេខ្ញុំនិងភ្លេចរហូត”

After Footer (Active) - damrei Mr1 Zone2

រឿងនេះមានមិត្តភ័ក្ដនៅក្នុងសិល្បៈរួមទៅដល់ហ្វេនៗអ្នកគាំទ្រ ក៏បាននាំគ្នាចូលមកចុចឡាយអោយភ្លាមៗ ព្រមទាំងប្រាប់ទៀតថាហេតុការណ៍ដូចទើបតែនិងកើតឡើងថ្មីៗនេះចឹង ព្រោះតែភាពផ្អែមល្ហែមរបស់អ្នកម៉ាក់ Chompoo និងលោកប៉ា Knot ដែលមានអោយគ្នារហូតមកនិងមិនដែលថយចុះសូម្បីតែមួយវិនាទី

អត្ថបទដោយ​​ : នីត្តា