ផលិតកម្ម​មហាហង្ស​បាន​បើកសម្ភោធ​រឿ​ងថ្មី “ផ្ទះចុង​ភូមិ” បែបកំប្លែង​ ភ័យរន្ធត់​ មានគ្រប់​រសជាតិ​តែម្តង​

ភ្នំពេញ ៖ រឿងបើកឆាកដំបូងសម្រាប់ឆ្នាំ២០១៩  របស់ផលិតកម្ម មហាហង្ស  គឺរឿង“ផ្ទះចុងភូមិ”  បានបកសម្ពោធជាផ្លូវការហើយ  ដោយរឿងនេះត្រូវបានម្ចាស់ផលិតកម្មអះអាងថា ជារឿងពិត៧០% ធ្លាប់កើតឡើនៅ ស្រុក​សំឡូត  នាខេត្តបាត់ដំបង។

កន្លងមកទស្សនិកជនធ្លាប់តែបានទស្សនា រឿងបែបប្រឌិត ដែលមានទាំងមនោសញ្ចេតនា កំប្លែងសើចសប្បាយ ពី​ផលិតកម្មមហាហង្ស  ប៉ុន្តែចូលមកដល់ឆ្នាំ២០១៩នេះ ផលិតកម្មបានផលិតរឿងថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការពិត  នៃផ្ទះមួយនៅខេត្តបាត់ដំបង ដែលជាផ្ទះធ្វើអោយអ្នកស្រុកអ្នកភូមិខ្លាចរអាមិនហ៊ានទៅជិតនោះទេ។

After Footer (Active) - damrei Mr1 Zone2

ម្ចាស់ផលិតកម្មដែលមានស្រុកកំណើត មកពីខេត្តបាត់ដំបង លោក អ៊ិន សុភិន បានប្រាប់អោយដឹងថា រឿងនេះលោកផលិតឡើងសម្រឹតសម្រាំងខ្លាំងណាស់  ទម្រាំតែបានដាក់បញ្ចាំង  ហើយរឿងនេះ គឺជារឿងពិតកើតឡើងនៅស្រុកសំឡូត  តែដោយសារតែទីតាំងនៅឆ្ងាយពេក  ទើបលោកសម្រេចជ្រើសយកទីតាំង  នៅភ្នំរាប  ខេត្តកំពង់ចាម  និងទីតាំងមួយចំនួនទៀត  ដោយសារតែទីតាំងស្រដៀងគ្នា  អាចថតបានផង។ សាច់រឿងនេះ  មើលទៅគួអោយខ្លាចភ័យរន្ធត់  កំប្លែង  មានគ្រប់រសជាតិតែម្តង។

លោក  អ៊ិន  សុភិន  បានប្រាប់អោយដឹងទៀតថា  មូលហេតុដែលលោកផលិតរឿងនេះឡើង  ព្រោះតែលោកធ្លាប់លឺគេនិយាយតៗគ្នាពីរឿងផ្ទះនេះ  ក៏ចាប់អារម្មណ៍យកមកផលិតកុនតែម្តង។ ហើយមួយទៀតចង់អោយទស្សនិកជន​បានប្លែកអារម្មណ៍  ក្រោយពីបានផលិតរឿងនេះហើយ  មានអារម្មណ៍យ៉ាងដូចម្តេចដែរ៕