ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Baifern Pimchanok ដែលនាងមិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេ ហើយថែមទាំងមានទឹកចិត្តល្អ ចេះជួយការងារសង្គមជាច្រើនកន្លងមកទៀត។

ជាក់ស្ដែងដូចជាពេលនេះ ខណៈប្រទេសខ្លួនកំពុងតែជួបវិបាត់កូវីដ១៩ នាងនិងក្រុមគ្រួសារបានផ្ដល់ជំនួយជាបំពង់ខ្យល់ចំនួន ៣ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រSWUផងដែរ។
ក្នុងនោះនាងបានរៀបរាប់ក្នុងបណ្ដាញសង្គមថា៖
«ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ហើយនិង ឪពុកម្តាយមានឱកាសផ្គត់ផ្គង់បំពង់ខ្យល់ចំនួន ៣ គ្រឿងដល់មជ្ឈមណ្ឌលវេជ្ជសាស្រ្តនៃមន្ទីរពេទ្យស្វយ័ត។ យើងសូមលើកទឹកចិត្តដល់អ្នកជំងឺនិងបុគ្គលិករដ្ឋាភិបាលទាំងអស់»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនកាន់តែសរសើរតារាស្រីរូបនេះ និងគាំទ្រទង្វើល្អដែលនាងចេះជួយសង្គមនាពេលកន្លងមក រួមទាំងពេលនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី