មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Cheer Thikamporn ដែលបច្ចុប្បន្ននេះ នាងកំពុងតែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែនជាមួយស្នេហាដ៏ល្អូកល្អើនរវាងនាងនិងគូស្នេហ៍។
យ៉ាងណាមិញថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងថែមទៀត នៅពេលឃើញនាងបង្ហោះរូបភាពអបអរថ្ងៃគម្រប់ខួប២ឆ្នាំនៃក្ដីស្រលាញ់អ្នកទាំងពីរ និងអមជាមួយសាររៀបរាប់ថា៖
«រីករាយខួបគម្រប់ ២ ឆ្នាំសម្រាប់ស្នេហារបស់យើង។ អរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានធ្វើយ៉ាងល្អបំផុតសម្រាប់ខ្ញុំ រួមទាំងផ្កាកុលាបដ៏ស្រស់ស្អាត និងពេលវេលាដ៏អស្ចារ្យរបស់យើងនៅក្នុងវីដេអូឃ្លីបនេះ។ នេះគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់ ហើយលើសពីនេះទៀត អ្នកតែងទៅយកខ្ញុំហើយជូនខ្ញុំទៅផ្ទះ ពេលចេញពីធ្វើការ អ្នកតែងនិយាយថា អរុណសួស្តីនិងរាត្រីសួស្តី ជារៀងរាល់ថ្ងៃ។ អ្នកបានបង្ហាញថា អ្នកគឺជាបុរសល្អម្នាក់សម្រាប់ខ្ញុំ និងគឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំស្រឡាញ់បំផុត។ សង្ឃឹមថា នឹងបានអបអរសាទរជាមួយអ្នកគ្រប់ពេលពិសេសៗជាច្រើនឆ្នាំទៀត»
ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែអ្នកសិល្បៈដូចគ្នាក៏បាននាំគ្នាលួចច្រណែន និងពោលពាក្យអបអរថ្ងៃខួប២ឆ្នាំនៃស្នេហាអ្នកទាំងពីរនេះផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី