ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងអ្នកនាង ម៉ាក់ សែនសូនីតា ដែលបច្ចុប្បន្ននេះអ្នកនាង កំពុងតែសាងគ្រួសារជាមួយស្វាមីយ៉ាងមានសុភមង្គល ក្រោយពេលមានកូនម្នាក់ដ៏គួរឲ្យស្រលាញ់មក។
ស្របពេលជាមួយគ្នានោះផងដែរ ថ្មីៗនេះអ្នកនាងបានធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាច្រណែនយ៉ាងខ្លាំង នៅពេលឃើញអ្នកនាងបង្ហោះរូបភាព និងសាររៀបរាប់ថាស្វាមីបានសម្រេចបំណងប្រាថ្នាធំរបស់ខ្លួននៅពេលចាស់ទៅ ដោយបានរៀបរាប់ថា៖
«គិចមេចលូវ…?ក្តីស្រមៃ2នាក់យើងថាពេលចាស់អោយតែមានដីមួយដុំជាប់មាត់ទន្លេគឺក្តីសុខហើយ…តែសំខាន់ឥឡូវមិនទាន់ចាស់ផងមានបាត់ហៃ#ផ្ទះទឹក»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរអ្នកនាង តូតា ដែលមានស្វាមីល្អបែបនេះ ដោយបំពេញក្ដីស្រមៃភរិយាមិនចាំដល់ចាស់នោះទេ៕
អត្ថបទដោយ៖ស៊ីវលី