ជាការពិតណាស់ ក្រោយពេលមហាជននិងហ្វេនៗជាច្រើនទទួលដំណឹងថា បងប្រុសតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mario ជាសះស្បើយពីជម្ងឺកូវីដ១៩មក គ្រប់គ្នាបានសម្ដែងការរំភើប និងអបអរសាទរទៅកាន់បងប្រុសលោកជាច្រើនផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះខណៈពេលដែលតារាប្រុសរូបនេះ ចូលរួមក្នុងកម្មវិធីមួយ ក្រោយពេលចប់កម្មវិធីលោកក៏បានផ្ដល់បទសម្ភាសន៍រៀបរាប់ពីស្ថានភាពសុខភាពបងប្រុសខ្លួន ក្រោយពេលជះសះស្បើយពីកូវីដ១៩ ដោយក្នុងនោះលោកបានរៀបរាប់ថា៖
«អាការរបស់បងប្រុសខ្លួន មិនសូវធ្ងន់ធ្ងរនោះទេក៏ព្រោះតែជំងឺមួយនេះមិនបានទៅស៊ីដល់សួតរបស់គាត់ ដូច្នេះសភាពរបស់សួតមិនមានបញ្ហាខ្លាំងនោះទេ។ តែបើសិនជាបណ្ដោយរហូតវាទៅស៊ីដល់សួត នោះនឹងមានបញ្ហាចំពោះសួតខ្លាំងនៅថ្ងៃខាងមុខ ដូច្នេះអ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នពីជំងឺកូវីដ១៩មួយនេះផងដែរ»៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី