រូបដំណើរកំសាន្ដទៅលេងសមុទ្រមុននេះ Chompoo Araya ក៏បានផុសផ្ទួនៗទៅហើយ ហើយនៅពេលទំនេររបស់អ្នកម៉ាក់ក៏មិនបានអោយកន្លងផុសទៅទទេៗដែរ ជាក់ស្ដែងម៉ែ Chom បានក្រោកឡើងទាញយកសម្លៀកបំពាក់តែងខ្លួនថតរូបផុសនៅក្នុង IG ក្ដៅៗហុយៗ នាំមកជូនដោយហ្វេសិនស្ទាយរបស់ Chompoo អោយបានទស្សនាទាំងអស់គ្នា

តែជាក់ស្ដែងគ្រប់រូបស្ទាយរបស់ម៉ាក់ៗពិតជាស្រស់ស្អាតមិនធម្មតា លែងមួយទំហឹងមនុស្សចាស់តែម្ដង តាំងពីក្បាលរហូតដល់ចុងជើង ទាំងខោវអាវ កាបូប បួក គ្រឿងប្រដាប់ វ៉ែនតា ម៉ាក់ Chom សេះពាក់ថតរូបលេងនៅផ្ទះ ព្រោះម៉ាក់គឺជាម៉ាក់រូបពិតសម្លេងពិត ទោះនៅក្នុងឈុតណាក៏ទទួលយកបាន រឿងនេះហ្វេនៗនាំគ្នាមើលហើយមើលទៀតព្រោះចង់ស្អាតដូចម៉ាក់ៗ
សូម្បីតែអ្នកម៉ាក់កូនពីរ Pei Pan Draw នៅចូលមក comment ថា “ម៉ាក់ចាាាាាា ធ្វើតាមមិនទាន់ទេចាាាាា” ម៉ែ Pei មាន Chompoo ជាអាយដលជាគម្រូក្នុងការនាំហ្វេនសិនដូចគ្នា
អត្ថបទដោយ : នីត្តា

















