Pok-Margie ធ្វើផ្ទះថ្មីជិតរួចហើយតែបែរជាត្រូវវ៉ៃចោលធ្វើម្ដងទៀតព្រោះតែមិនត្រូវចិត្តពេលធ្វើចេញមក…..! មានរូបភាព

ដំណើរការទៅមុខបានច្រើនហើយ សម្រាប់ផ្ទះថ្មីរបស់គូស្វាមីភរិយា Pok Passorn និង Margie Rasri ជាមួយនិងអាណាចក្រផ្ទះត្រកូល Chirathivat ដោយភាពជាក់ស្ដែង Pok-Margie បាននាំគ្នាទៅមើលម្ដងទៀតបន្ទាប់ពីមិនបានទៅអស់ពេលជាយូរ

ដោយចាប់ផ្ដើមពីការនាំទៅមើលក្នុងសួនដែលជាទីលានផ្ទះរបស់ Magnate Suthikiet លោកតារបស់ចៅទាំងពីរ ទីធ្លាពិតជាធំអស្ចារ្យខ្លាំងណាស់ ព្រោះមានឃើញទេសភាពទឹកទន្លេចៅព្រះយ៉ាងយ៉ាងច្បាស់នៅចំពោះមុខ ហើយ Pok-Margie ក៏បាននាំទៅមើលផ្ទះរបស់ខ្លួនបន្ដ ជាពិសេសជាន់ទីពីរ ដែលមើលទៅដំណើរការរីកចម្រើនបានច្រើនណាស់ហើយ តែក៏នៅមានកន្លែងខុសដល់ទៅ 2កន្លែង ទើបត្រូវវ៉ៃចោលហើយធ្វើសារថ្មី

After Footer (Active) - damrei Mr1 Zone2

តែនៅល្អត្រង់ថា Pok-Margie មកមើលផ្ទះហើយជួបមុនលោកតាប្រាប់ ពេលដែលកូនប្រុសខលទៅប្រាប់រឿងជួបបញ្ហាផ្ទះថ្មីកសាងខុសទៀតហើយ ដល់ថ្នាក់ទាំងពីរនាក់ត្រូវសុំគំនិតពីរហ្វេនៗ ថាទីធ្លាជាន់ទី 2 និងទី 3តើនិងសាងអ្វីល្អ

អត្ថបទដោយ : នីត្តា