គ្រាន់តែអូនបានមួយខែភ្លាម ប៉ាៗ Kan និងម៉ាក់ចាប់អូនថតរូបបែបចឹងៗម៉ង!

កាលពីពេលថ្មីៗ តារាប្រុសថៃលោក Kan Kantathavorn ទើបតែទទួលបានចំណងដៃកូនប្រុសដ៏គួរអោយស្រឡាញ់មួយរូប ដែលធ្វើអោយគ្រួសារមួយនេះកាន់តែមានភាពកក់ក្តៅ និងមានក្តីសុខកាន់តែខ្លាំង។ បើរាប់ដល់ថ្ងៃនេះ អូនបានគ្រប់មួយខែហើយ អ្វីដែលរិតតែគួរអោយរំភើបនោះគឺ ប៉ាៗនិងម៉ាក់បានយកអូនមករូបថត ក្នុងសំលៀកបំពាក់ប្លែកៗ តែគួរអោយស្រឡាញ់លើសដើម។

ខាងក្រោមនេះគឺជារូបថតគ្រួសារ និងកូនប្រុសសំណព្វចិត្តរបស់ប៉ាៗ Kan Kantathavorn ក្នុងឈុតខ្ចូតៗ មើលទៅគួរអោយខ្នាញ់មែនទែន ហើយហ្វេនៗបានឃើញហើយលាន់មាត់គ្រប់ថាគួរអោយអស់សំណើចណាស់៕