ស្រស់ស្អាត សួនផ្កាកុឡាបរបស់តួឯកស្រីនាង Mew កើតពីការយកផ្កាក្នុងថ្ងៃមង្គលការមកដាំ!!

​​​​​​​​​​​​​​​​​​​​​ស្រស់ស្អាតនិងមានអត្ថន័យក្នុងជីវិត! តួឯកស្រីវ័យក្មេងញញឹមស្រស់ទើបរៀបការថ្មីថ្មោងនាង Mew Nittha ថ្មីៗនេះបានបង្ហោះរូបជាមួយទេសភាពសួនផ្កាយ៉ាងស្រស់ស្អាត និងប្រាប់ថានេះបានមកពីថ្ងៃមង្គលការ។

​​​​​​

ដោយតារាស្រីនាង Mew បានចូលរោងការជាមួយគូស្នេហ៍អ្នកជំនួញកាលពីឆ្នាំ២០២០កន្លងទៅនេះ។ ថែមទាំងគូបានក៏បានផ្កាកុឡាបសដែលជាផ្កាតុបតែងក្នុងថ្ងៃមង្គលការ យកមកដាំបណ្ដុះធ្វើជាសួនផ្កាកុឡាបយ៉ាងស្រស់ស្អាត។

ពេលនេះសួនផ្កាមួយនេះបានដុះលូតលាស់ល្អណាស់ ថែមកុឡាបក៏ចេញផ្កាមកយ៉ាងស្រស់ស្អាតឲស្វាមីភរិយាគូនេះបានគយគន់ ថែមតួឯកស្រីនាង Mew ក៏បានថតបង្ហោះបង្ហាញទិដ្ឋភាពសួនឲអ្នកគាំទ្របានឃើញផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ