ចេញជារូបរាងខ្លះហើយ! គេហដ្ឋានថ្មីកណ្ដាលសួនរបស់តារាប្រុសលោក Push ទេសភាពស្អាតណាស់!!

ចេញជារូបរាងខ្លះហើយ គេហដ្ឋានថ្មីរបស់តារាសម្ដែងប្រុសលោក Push Puttichai ចាប់ផ្ដើមធ្វើការសាងសង់បានមួយផ្នែកហើយ។ ដោយគេហដ្ឋានមួយខ្នងនេះតួឯកប្រុសលោក Push សង់ឲឪពុកម្ដាយនៅខេត្ដ ធ្វើការសាងសង់នៅចំកណ្ដាលសួនបន្លែផ្លែឈើរដីចំការរបស់លោក មានទំហំដីធំទូលាយនិងមានទេសភាពស្រស់ស្អាតបំព្រង។

តួឯកប្រុសលោក Push បានរៀបការរួចហើយកាលពីឆ្នាំ២០១៨ជាមួយភរិយារូបស្អាតតួឯកស្រីនាង Jui Warattaya ក្រោយពីមើលចិត្តគ្នានិងធ្លាប់សម្ដែងរឿងរួមគ្នា។ ទាំងគូមានគេហដ្ឋានខ្លួនឯងរួចស្រេចហើយ ពេលនេះសង់ផ្ទះថ្មីឲឪពុកម្ដាយនៅខេត្ដ មានទេសភាពល្អសម្រាប់ទៅសម្រាកលំហែររីករាយបានផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ