Aum Phatcharapa តុបតែខ្លួនជានារីមេផ្ទះស្លៀកសារ៉ុងអាវយាយលក់ផ្លែឈើ តែអ្នកគាំទ្រនាំគ្នាគិតថាសារ៉ុងច្បាស់ជា…! មានរូបភាព

Aum Phatcharapa សុំប្ដូររស់ជាតិជីវិតជាតួឯកស្រីមកធ្វើជានារីលក់ផ្លែឈើ ស្លៀកសារ៉ុងអាវនារីសម័យមុន មើលទៅក៏ប្លែកភ្នែកមិនធម្មតា គ្រប់គ្នាបង្អាប់ថាសារ៉ុងច្បាស់ជាឡើងថ្លៃទៀតហើយ

តារាស្រីជួរមុខប្រចាំប្រទេសថៃ Aum Phatcharapa ទោះបីជានាងស្ថិតនៅក្នុងស្ទាយតែងខ្លួនបែបណាក៏សក័្ដសមទាំងអស់ ជាក់ស្ដែង Aum សុំយកពេលវេលាទំនេរប្ដូរអាជីពពីតួឯកស្រីមកធ្វើជាអ្នកលក់ដ៏សែនស្រស់ស្អាតអង្គុយលក់ផ្លែឈើ ដើម្បីអោយសមជាអ្នកលក់តាមតាមផ្លូវ មានទាំងសារ៉ុងពណ៌ឆើតឆាយ ពាក់អាវនារីសម័យមុនមកអង្គុយស្ទាយស្អាតៗស្រស់ស្អាតថ្លៃថ្នូរខ្លាំងណាស់

ដោយគ្រប់គ្នាបានឃើញនាងក្នុងស្ទាយនេះហើយក៏នាំគ្នាបង្អាប់លេងជាច្រើនដូចជា ស្លៀកសារ៉ុងបានស្អាតខ្លាំងណាស់, ហេតុអ្វីពាក់អាវបែបនារីស្រុកស្រែហើយមើលទៅនៅតែដូចអ្នកនាងចឹង, មានទាំងប្រាប់ទៀតថា សារ៉ុងអាវក្រចៅបន្ទិចទៀតនិងឡើងថ្លៃជាមិនខានព្រោះតែតួឯកស្រីយើងស្លៀកពាក់ហើយស្រស់ស្អាតយ៉ាងនេះ

អត្ថបទដោយ : នីត្តា