Chompoo Araya ផុសរូបភាពគម្រប់ខួបរៀបអាពាហ៍ពិពាហ៍ តែសរសេរ Caption ឆ្ងល់ខ្លួនឯងថ្ងៃមង្គលការបែរជាទឹកភ្នែក!! មានរូបភាព

គម្រប់ខួបអាពាហ៍ពិពាហ៍ 6ឆ្នាំ នៅថ្ងៃទី 10 ឧសភា កន្លងមកសម្រាប់ស្វាមីភរិយាតារាស្រី Chompoo Araya ជាមួយនិង Nott Wisarut ដោយមុននេះសាម៉ីខ្លួនក៏ទើបតែទទួលស្គាល់ការពិតថាខ្លួនបានភ្លេចថ្ងៃរៀបការស្ទើរតែរាល់ឆ្នាំ ត្រូវមានអ្នកចាំប្រាប់រហូត

ហើយថ្មីៗនេះ Chompoo ក៏មិនធ្វើអោយខកចិត្ត នៅពេលសាម៉ីខ្លួនបានជ្រើសរើសរូបភាពជួបជុំពិសារអាហារពេលយប់ ដែលជាពេលដែលនាងកំពុងនិយាយពីអារម្មណ៍ដែលពេញទៅក្ដីសុខរហូតទប់ទឹកភ្នែកមិនបាន តែអ្វីគ្រប់ត្រូវបានផ្ទុយស្រលះនៅពេលអាន caption ដែលនាងសរសេរថា “កើតអីនិង 10/05/2015”

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលទៅចុចឡាយអោយភ្លាមៗ ព្រមទាំងលួចសើចក្នុងន័យបង្អាប់ខ្លួនឯងរបស់ម៉ាក់ៗទៀតផង

អត្ថបទដោយ​​ : នីត្តា