នៅផ្ទះយូរធ្វើចំការ តារាស្រីជើងចាស់នាង Ann Siriam បង្ហាញទិដ្ឋភាពដំណាំបានផលហើយ!!

បង្កើតបរិយាកាសស្រស់ថ្លា! តួឯកស្រីជើងចាស់សម្ដែងសម្រស់នៅតែចាំស្រស់ស្អាតនាង Ann Siriam កំឡុងពេលនៅផ្ទះយូរៗបែបនេះធ្វើសួនដំណាំបន្លែក្នុងផ្ទះយ៉ាងស្រស់បំព្រង ពេលនេះដល់ពេលប្រមូលផល។

ក្នុងវ័យ៤៩ឆ្នាំតារាស្រីនាង Ann Siriam នៅតែមានកាងារសម្ដែងក្នុងរឿងភាគថៃ តែរូបនាងក៏ឆ្លៀតពេលវេលាដើម្បីនៅផ្ទះជួបជុំក្រុមគ្រួសារផងដែរ។ ខណះកំពុងមានការរាលដាលជំងឺ Covid-19 បែបនេះធ្វើឲរូបនាងកាន់តែមានពេលវេលានៅផ្ទះកាន់តែច្រើន ជៀសវាងការទៅខាងក្រៅដោយមិនចាំបាច់។ ដូចនេះតារាស្រីនាង Ann បានបង្កើតបរិយាកាសបៃតងក្នុងផ្ទះ ជាមួយការដាំដំណាំ រុក្ខជាតិផ្កាលម្អរក្នុងផ្ទះ ថតតែក្នុងផ្ទះក៏ស្រស់ស្អាតដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ