អ្នកគាំទ្រលើសជាតិស្ករអស់ហើយ! Yaya អ្នកច្រៀង Nadech អ្នកព្យាណូរ៉ូមែនទិចជាងរឿងភាគស្នេហារបស់កូរ៉េទៅទៀត!!! មានរូបវីដេអូ

Yaya អង្គុយច្រៀងចម្រៀងក្បែរៗ Nadech វគ្គរ៉ូមែនទិចសូម្បីតែរឿងស្នេហារបស់កូរ៉េក៏សុំចុះចាញ់ដែរ ជាគូស្នេហ៍ដែលផ្អែមល្ហែមនៅក្នុងចំណោមអ្នកសិល្បៈសម្រាប់តារាប្រុសស្រីដែលមានប្រជាប្រិយភាពខ្លាំងរបស់ប្រទេសថៃយ៉ាង Nadech Kukimiya និងស្រីស្អាត Yaya Urassaya ពីមួយថ្ងៃទៅមួយថ្ងៃស្នេហាកាន់តែចុះសម្រុងនិងបង្ហាញចេញយ៉ាងច្បាស់ មិនថាអ្នកទាំងពីរនិងធ្វើអ្វីតែងតែជួយគាំទ្រនិងផ្ដល់កំលាំងអោយគ្នាទៅវិញទៅមករហូត រហូតដល់អ្នកគាំទ្រជាច្រើនឃើញហើយចង់ឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឆាប់ៗ

ជាក់ស្ដែងវីដេអូដែលហ្វេនៗមើលហើយញញឹមប៉ោងថ្ពាល់គឺនៅពេល Nadech  សុំមកអង្គុយលេងព្យាណូដោយមានអូន Yaya ជាអ្នកច្រៀងចម្រៀងជារូបភាពដែលទន់ភ្លន់និងគួអោយស្រលាញ់ខ្លាំងណាស់

ពីសម្លេងស្រទន់ៗរបស់អូន Yaya បូករួមជាមួយនិងសម្លេងព្យាណូរបស់ Nadech ធ្វើអោយវគ្គនេះរ៉ូមែនទិចផ្អែមល្ហែមជាងរឿងស្នេហារបស់កូរ៉េទៅទៀត ព្រោះការសម្លឹងមើលភ្នែកគ្នារបស់អ្នកទាំងពីរ តែពេលចប់រឹតតែអណ្ដែតអណ្ដូងនៅពេលទាំងពីរនាក់រួមសម្លេងតែមួយជាមួយគ្នា ពិតជាមិនអាចរកអ្វីមកគណនាពីអារម្មណ៍ដែលបានស្ដាប់អ្នកទាំងពីរបានឡើយ

ទាំងអស់នេះ  Nadech ប្រាប់ថាលេងស្ទាយតែមួយគឺឆ្លងផុសណាចា ជាមួយនិងការហ្វឹកហាត់មកយ៉ាងល្អនេះក៏ព្រោះតែនាងម្នាក់គត់និងហើយ តើមានគូណាអាចផ្អែមល្ហែមជាងនេះទៀតទេ?

អត្ថបទដោយ : នីត្តា