Dan Worawet ផុសរូបនិងឃ្លាគួអោយសង្ស័យ រៀនធ្វើជាបុរសមេផ្ទះហើយៗ caption គួអោយស្រលាញ់និងផ្ញើរជូនអនាគតកូនក្រមុំ? មានរូបភាព

ក្លាយទៅជាប្រធានបទដែលត្រូវបានគេសង្ស័យនិងបង្អាប់យ៉ាងខ្លាំង សម្រាប់ការផុសរបស់អ្នកកំលោះ Dan Worawet តារាចម្រៀងហើយក៏ជាតារាសម្ដែងល្បីឈ្មោះ នៅសុខៗសាម៉ីខ្លួនក៏ក្រោកឡើងមកសរសេរឃ្លាបបួលអោយសង្ស័យ ព្រមទាំងមានបញ្ជាក់ដោយរូបភាពបង្អួតស្នាដៃធ្វើម្ហូប នៅក្នុង IG ផ្ទាល់ខ្លួន @danworrawech

ដោយអត្ថន័យនៃការផុសខាងលើ ជាការនិយាយដល់ការតាំងចិត្តរបស់ Dan ដែលមានបំណងចិត្តរៀនធ្វើម្ហូបឆ្ងាញ់ៗអោយមនុស្សម្នាក់ដែលនិងចូលមកប្រើជីវិតរួមគ្នានាថ្ងៃអនាគតញុំា ទោះបីជាមិនទាន់ក្លាយទៅជារឿងស្ទាត់ជំនាញតែនិងប្រឹងអោយអស់សមត្ថភាព

After Footer (Active) - damrei Mr1 Zone2

“ត្រៀមធ្វើជាបុរសមេផ្ទះហើយណា ធ្លាប់គិតថាប្រសិនបើថ្ងៃណាមួយមាននរណាម្នាក់ដែលមានចិត្តក្លាហានព្រមបើកចិត្តអោយខ្ញុំមើលថែគេអស់មួយជីវិត រឿងដំបូងដែលចង់ធ្វើគឺធ្វើម្ហូបឆ្ងាញ់ៗអោយគាត់មានអារម្មណ៍ល្អរាល់ព្រឹក ថ្ងៃត្រង់ ល្ងាច មុនគេងហើយនិងពេលសុបិន្ដ

តែធាតុពិតខ្ញុំគឺជាមនុស្សម្នាក់ដែលគ្មានជំនាញទាល់តែសោះក្នុងការធ្វើម្ហូប 555 តែកុំបារម្ភអីបាទ ព្រោះខ្ញុំជឿថា “ព្រះពរ” ពេញមួយជីវិត ចាំតែបន្ទិច គ្មានអ្វីដែលយើងធ្វើមិនបាន លើកលែងតែ….យើងមិនធ្វើ”

អត្ថបទដោយ​​ : នីត្តា