កំសត់ណាស់! ជីវិតពិតជាងគេតែងរឿង តួឯកស្រី Green ប្រាប់ពីខ្សែជីវិតប្រឈមមុខនឹងបំណុលដែលមិនបានខ្ចី….

ជីវិតពិតជាងខ្សែរឿងដែលគេតែងមកឲសម្ដែង! តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីមានប្រជាប្រិយភាពមួយដួងក្នុងសិល្បៈថៃនាង Green Atsadaporn និយាយពីរឿងពិតក្នុងជីវិតរបស់ខ្លួន ប្រឈមមុខនឹងបំណុលរាប់លានដែខ្លួនមិនមែនជាអ្នកខ្ចី។

After Footer (Active) - damrei Mr1 Zone2

ដោយពេលថ្មីៗនេះតារាស្រីដែលអ្នកគាំទ្រតែងគិតថាគង់មានប្រាក់ច្រើន ព្រោះជាតារា ថែមមានអាជីពមុខជំនួញខាងក្រៅទៀត តែការពិតរូបនាងកំពុងរែកអំរែកបំណុលជាច្រើនពីឪពុក។ តួឯកស្រីនាង Green បាននិយាយក្នុងកិច្ចសម្ភាសន៍កម្មវិធីមួយថា រូបនាងនិងលោកឪពុកមិនបានរស់នៅជាមួយគ្នានោះទេ ព្រោះតែគាត់មានភរិយាក្រោយ ៣នាក់ទៀត។

ទើបតែពេលឪពុកលាចាកលោកទៅទើបនាងដឹងថាឪពុកនាងបានទៅជំពាក់បំណុលគេជាច្រើន រូបនាងត្រូវទទួលបន្ទុកថ្លៃចំណាយក្នុងគ្រួសារដែលមានម្ដាយនិងប្អូនស្រីពីនាក់ទៀត ហើយពេលនេះក៏ត្រូវរាប់រងបំណុលពីឪពុកបន្ថែមទៀតផងដែរ។ តែរូបនាងនៅតែមិនខឹងស្អប់នឹងឪពុកនោះទេ ចង់ឲគាត់លាចាកទៅហើយឲបានសុខមិនមានការបារម្មណ៍ពីខាងនេះទៀត។

 

 

 

 

 

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ