មើលសាច់ដុំឬមើលដោះកូនស្រី! Matthew ដោះអាវពរកូនស្រីដើរលេងបង្ហាញសាច់ដុំៗកង់ៗណែនៗសូម្បីតែអូន Demi សម្លឹងមើលមិនដាក់ភ្នែក!! មានរូបភាព
ជាប់ឈ្មោះជាលោកប៉ាកូនពីរសាច់ដុំធំៗម្នាក់ទៀត សម្រាប់ Matthew Dean មិនថាពេលវេលាកន្លងផុតទៅប៉ុន្មានឬយូរប៉ុណ្ណានោះទេ តែក៏សង្ហាព្រោះតែការតាំងចិត្តមើលថែរាងកាយជាប់លាប់មករហូត

ជាក់ស្ដែង Matthew ក៏បានធ្វើអោយ IG @matthew.deane1 ក្ដៅដូចភ្លើងឆេះបន្ទាប់ពីសាម៉ីខ្លួនដោះអាវបង្អួតសាច់ដុំ 6កង់ជាដុំៗណែនៗ តែត្រូវទុកភាពស៊ិចស៊ីមួយលែកសិនព្រោះដៃពរកូនស្រីពៅគឺអូន Demi ដែលកាន់តែធ្វើអោយរូបភាពរឹតតែគួអោយស្រលាញ់ថែមទៀត
តែរឿងនេះគ្រប់គ្នាក៏ចាប់អារម្មណ៍ទៅលើក្រសែភ្នែករបស់អូន Demi ដែលសម្លឹងមើលដើមទ្រូងរបស់លោកប៉ាបែបឆ្ងល់ៗ ចំណែកខាងប៉ាៗក៏បានសរសេរឃ្លាថា “កូនពៅច្បាស់ជាឃ្លានហើយមើលទៅ Hungry baby #demideane #Demi #scomadithailand”
អាចនិយាយបានថាជារូបភាពដែលគួអោយស្រលាញ់ទាញចំនួនអ្នកឡាយច្រើនណាស់ ដោយគ្រប់គ្នាបានបង្ហាញការយល់ឃើញក្នុងន័យតែមួយថា មើលទៅដូចប៉ាៗកំពុងបីកូនតុក្កតាចឹង គួអោយស្រលាញ់ខ្លាំងណាស់ ជាប់បីកូនហើយនៅលួចស៊ិចស៊ីបានទៀតលោកប៉ា
អត្ថបទដោយ : នីត្តា















