ដឹងអាយុពិត​របស់​កញ្ញា ឳក សុគន្ធកញ្ញា​ អ្នក​នឹងភ្ញាក់ផ្អើលនឹងសម្រស់​របស់​តារាស្រី​រូប​​នេះ​មិន​ខាន​

អាចនិយាយបានថា តាំងពីក្មេងតូចៗ រហូតដល់មនុស្សវ័យចំណាស់ៗ ពួកគេប្រាកដជាស្គាល់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជា ជ្រកក្រោមទ្រនំរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាក់ជាមិនខាន។

ជាការពិតណាស់ ក្រៅពីមានទឹកដមសំឡេងដ៏ពីរោះ ទាក់ទាញចិត្តអ្នកស្តាប់ ក៏ដូចជាមិត្តៗយុវវ័យ ដែលគាំទ្រស្រលាញ់នាងប៉ុណ្ណោះទេ នៅក្នុងនោះ កញ្ញា ឱក សុគន្ធកញ្ញា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ ទៅលើការតុបតែងខ្លួន ការស្លៀកពាក់របស់នាង លក្ខណៈបែបសាមញ្ញបង្កប់នូវភាពស្រស់ស្អាត សុភាព ដែលគួរឲ្យសរសើរផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ​​​​​​​​​​​​​​​​​​​នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានការចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់តារាស្រី ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ រឹតតែមានការចាប់អារម្មណ៍ខ្លាំងលើនាង នៅក្នុងឈុតរ៉ូបពណ៌ខ្មៅបញ្ចេញសាច់ដៃ ជាមួយនឹងការតុបតែងមុខបែបធម្មជាតិ ប៉ុន្តែមើលទៅនាង ពិតជាស្រស់ស្អាតប្លែកតែម្តង។

ផ្អែកតាមរយៈរូបភាពជាច្រើនសន្លឹកនេះ ក៏បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាស៊ែរ ជាមួយនឹងពាក្យពេចន៍សរសើរថា ស្អាតគ្រប់ៗគ្នាតែម្ដង៕