អីយ៉ា! លឿនណាស់ ​​Taew និង សង្សារសេដ្ឋីបញ្ចេញរូបភាពស្វីតក្នុងថ្ងៃខួបស្នេហា១ឆ្នាំ!

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងស្នេហារវាងតារាសម្ដែងថៃល្បីឈ្មោះ Taew Natapohn និង លោក Pranai កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំងតែម្ដង។

ជាក់ស្ដែងថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៀត នៅពេលឃើញរូបភាពដែលអ្នកទាំងពីរបង្ហោះអបអរថ្ងៃខួបស្នេហាគម្រប់១ឆ្នាំ ដោយក្នុងនោះលោក Pranai បានសរសេរសារអបអរថា៖

After Footer (Active) - damrei Mr1 Zone2

«១៣.០៥.២១ រីករាយខួប ១ ឆ្នាំ @taewaew_natapohn ស្រលាញ់អ្នកច្រើនៗ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាអបអរ និងជូនពរតារាស្រីរូបនេះ និងគូស្នេហ៍កាន់តែស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងឡើងទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី