ចុម! ស្ងាត់ៗតារាថៃ Bo Thunya បង្ហោះរូបស្វីតជាមួយគូស្នេហ៍ថ្មី ខណៈដំណឹងលែងលះប្ដីស្ងាត់ឈឹង!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាថៃស្រី Bo Thunya មានការភ្ញាក់ផ្អើល នៅពេលឃើញនាងបង្ហោះរូបភាពជាមួយគូស្នេហ៍ថ្មីដែលជាជនជាតិបរទេស ជូនពរថ្ងៃកំណើត ខណៈដែលគ្រប់គ្នាធ្លាប់បានដឹងថានាងធ្លាប់រៀបការមានស្វាមីរួចទៅហើយ។

យ៉ាងណាមិញ ក្រោយពេលមានចម្ងល់ និងការសាកសួរពីសំណាក់ហ្វេនៗច្រើនពេក តារាស្រីរូបនេះ ក៏បានចូលទៅបញ្ចេញមតិតបថា៖

«តាមពិតទៅខ្ញុំបានលែងលះពីស្វាមីដើមគឺ Ekcchiratth អស់រយៈពេលយូរមកហើយ ហើយការបែកផ្លូវគ្នានេះគឺយើងបានព្រមព្រាងគ្នាទាំងសងខាង»

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ គ្រប់គ្នាពិតជាសោកស្ដាយ និងមិននឹកស្មានថាចំណងអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះ និងស្វាមី បញ្ចប់ទៅស្ងាត់ៗបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តារាស្រី Bo Thunya និងអតីតស្វាមី
តារាស្រី Bo Thunya និងគូស្នេហ៍ថ្មី

អត្ថបទដោយ៖ស៊ីវលី