ធ្លាប់​ដឹង​អត់? ​តួឯក​ប្រុស​សង្ហា​ល្បីៗ ​៤រូប​នេះ ​ផ្តើម​ចូល​សិល្បៈ​ដំបូង​តាមរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​!

មានតារាសម្ដែងប្រុសស្រីល្បីៗជាច្រើន ដែលផ្តើមចេញពីអាជីពជាតារាចម្រៀង និងមានតារាមួយចំនួនទៀត​ផ្តើមចេញពីអ្នក​ប​ង្ហាញ​ម៉ូត ក៏ដូចជាគ្រូបង្រៀនជាដើម។

ជាក់ស្ដែង តារាប្រុសប្រចាំប៉ុស្តិ៍កម្សាន្តថៃ ONE31 ទាំង ៤រូប ខាងក្រោមនេះ ផ្តើមអាជីពជាអ្នកសម្ដែងដំបូងឡើយ ពីបេក្ខភាព​ប្រ​ឡង​​ក្នុងកម្មវិធីចម្រៀងប៉ុណ្ណោះ។

តោះ! សូមតាមដានពីព័ត៌មានលំអិតខាងក្រោមទាំងអស់គ្នា៖

១. Bie Sukrit

តួឯកប្រុសលំដាប់ជួរមុខក្នុងប៉ុស្តិ៍ ONE31 រូបនេះ ធ្លាប់ទទួលបានចំណាតលេខ១ ក្នុងកម្មវិធី «The Star Season 3»។ Bie ចាប់​ផ្តើម​សម្ដែង​ដំបូង ក្នុងឆ្នាំ ២០០៦ រឿង «Roy Adeed Hang Ruk»។ ក្នុងឆ្នាំ ២០០៧ Bie បានទទួល​ការគាំទ្រ និងមានប្រជា​ប្រិយ​ភាព​ខ្លាំង ​ពេលដើរតួក្នុងរឿង «Hai Silauaj»។

. Tono Pakin

Tono ជាបេក្ខភាពជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី «The Star Season 6» និងបានដើរជាតួឯកដំបូងក្នុងរឿង «Karm W​a​yl​a ​​Tharm Ha Ruk »។

៣. Napat Injaiuea

ក៏ជាបេក្ខភាពចំណាត់លេខ ១ ក្នុងកម្មវិធីប្រឡង «The Star Season 6» ឆ្នាំ ២០១០ ចូលដល់ឆ្នាំ ២០១១ គាត់បានចូល​ស​ម្ដែង​ជា​តួអង្គ​នៅក្នុងរឿង «Reuan Pae»។

៤. Tongtong Kitsakorn

Tongtong ជាបេក្ខភាពមួយរូបដែលជាប់ក្នុងកម្មវិធីប្រឡង «The Star 12» និងចាប់ផ្តើមថតសម្ដែងរឿងលើកដំបូង ឱ្យប៉ុស្តិ៍ O​N​E​31 ​ក្នុងរឿង «Soot Rak Sap E-Lee»៕