ផ្អែមល្ហែមកណ្ដាលសួនផ្កាតែម្ដង Ter និង Mai ទៅលេងឈៀងម៉ៃ ចំរដូវផ្កាពណ៌លឿងរីកសុះសាយ!

ថ្មីៗនេះ Ter និង Mai កំពុងតែធ្វើឱ្យហ្វេនៗរបស់អ្នកទាំងពីរ ស្លុតអារម្មណ៍ទៅតាមហើយចំពោះភាពផ្អែមល្ហែមរបស់ពួកគេ ចាប់​តាំ​ង​ពីធ្វើខួបស្នេហា ២ឆ្នាំហើយ។

រហូតដល់អ្នកគាំទ្រសង្កេតឃើញថា មួយរយៈចុងក្រោយនេះ Ter និង Mai តែងតែបង្ហាញរូបភាពជាលក្ខណៈ​គូស្នេហ៍សឹងតែ​គ្រ​ប់​​ពេល ​ជាមួយនឹងទេសភាពកន្លែងកម្សាន្តស្អាតៗទាំងក្នុងទីក្រុង និងតាមខេត្តនានា។

ដូចជាពេលនេះអាកាសធាតុបានផ្តើមចុះត្រជាក់ហើយគូស្នេហ៍មួយគូនេះ បានទៅលេងកម្សាន្តនៅខេត្តឈៀងម៉ៃ ទៅលេ​ង​ចំ​កា​រ​​ផ្កា​ដ៏ប្រជាប្រិយភាពបំផុតនៅទីនោះ។ អ្នកទាំងពីរ បានផ្តិតយករូបភាពស្អាតៗជាមួយនឹងផ្កាពណ៌លឿងរីកសុះសាយ ព្រម​ទាំង​មាន​រូបគូយ៉ាងរ៉ូមេនទិច ជាពិសេស Mai លេចធ្លោសម្រស់យ៉ាងខ្លាំង នៅកណ្ដាលសួនផ្កាពណ៌លឿងរីកស្រស់ គួរឱ្យ​ចង់​គយ​គន់​៕