ចង់ដាច់ចង្កេះ! បង្ហោះរូបលេងម្ដងៗ តារាប្រុសសង្ហាថៃ ៥រូបនេះ មានអ្នកឱ្យបេះដូងមិនចេះតិច!

 

មានតារាប្រុស ស្រីថៃមិនតិចទេ ដែលកំពុងប្រើប្រាស់បណ្តាញសង្គម Instagram ដើម្បីបង្ហោះរូបភាព និង​វីដេអូ​ខ្លីៗ​មួយ​ចំនួន​ទុក​ជា​ការ​ក​ម្សា​ន្ត​របស់ពួកគេ។
ទោះបីវាគ្រាន់តែជាការកម្សាន្តពិតមែន ប៉ុន្តែសម្រាប់គណនី IG របស់តារាប្រុសសង្ហាថៃទាំង ៥រូបខាងក្រោមនេះ ឃើ​ញ​ថា​មា​ន​អ្នក​ចុច​តាមដានច្រើន ពិសេសចំពោះពេលបង្ហោះរូបលេងម្ដងៗ ហ្វេនៗចុចឱ្យបេះដូងមិនចេះតិច៕
តោះ! មកតាមដានពីតារាប្រុសទាំង ៥រូប ដូចខាងក្រោម៖

១. Bright Vachirawit

តារាប្រុសដែលកំពុងសាងកេរ្តិ៍ឈ្មោះបោះសម្លេងរូបនេះ បង្ហោះរូបម្ដងៗមានអ្នកចុចឱ្យបេះជាមធ្យម ៧៨៧,២១៦ ដង

២. Mark Prin

តួឯកប្រុសក្នុងរឿង «លួចស្រឡាញ់ស្វាមី» Mark មានអ្នកគាំទ្រចុចបេះជាមធ្យម ១៧៨,៧៦៨ដង

៣. Boy Pakorn

បង្ហោះរូបលេងម្ដងៗ Boy មានអ្នកចុចឱ្យបេះដូងជាមធ្យម ៩៦,៥០៥ដង

៤. Dj Push

តួឯកប្រុសប្រចាំប៉ុស្តិ៍ ONE31 រូបនេះ ទទួលបានការចុចឱ្យបេះដូងក្នុង Ig ជាមធ្យម ៥៨,៨២៤ដង

៥. James Jirayu

ចំពោះ James ជាមធ្យមមានអ្នកគាំទ្រចុចឱ្យបេះដូងនៅលើបង្ហោះក្នុង Ig ជាមធ្យម ៥៧,២៤៨ដង