Dan Worrawech នឹកស្នេហាទៀតហើយ ផុសរូបខ្លួនឯងប្រកបជាមួយនិងឃ្លាមហាផ្អែមល្ហែមជូនដល់មនុស្សម្នាក់!!! មានរូបភាព

ត្រលប់មកវង្វេងជាមួយស្នេហាម្ដងទៀត សម្រាប់អ្នកច្រៀងនិងសម្ដែងកំលោះ Dan Worrawech បន្ទាប់ពីបានឆ្លងផុតពត៌មានចចាមរ៉ាមរឿងការចែកផ្លូវគ្នាជាមួយសង្សា Pattie មកយ៉ាងល្អប្រសើរ ទាំងពីរនាក់ក៏ត្រលប់មកមានភាពរ៉ូមែនទិចផ្អែមៗ ហើយហ្វេនៗអ្នកគាំទ្របានញាប់ញ័របេះដូងខ្លាំងឡើង

ជាក់ស្ដែង ទោះបីជា Dan ផុសរូបឯកោៗ នៅផ្ទះម្នាក់ឯងតាម IG @danworrawech តែសាម៉ីខ្លួនក៏បានបញ្ចេញក្ដីស្នេហាផ្អែមឡើងចង់ខះក នៅពេលបានអានឃ្លាដែរបង្អាប់នូវក្ដីស្រលាញ់ថា “មានការវិភាគចេញមកថា ការផឹកទឹក 7កែវក្នុងមួយថ្ងៃ និងជួយធ្វើអោយមុខក្មេង ហើយមានសង្សាក្មេងជាងអាយុរបស់យើងដល់ទៅ 7ឆ្នាំ មើលថែសុខភាពផងណាបាទ បារម្ភ”

គ្រាន់តែឃើញបែបនិងភ្លាមអ្នកគាំទ្រនាំគ្នាចុចឡាយអោយពេញទឹកពេញដី ព្រមទាំងប្រាប់ទៀតថាសង្សាក្មេងសំដៅដល់និងប្រហែលជាគេចមិនផុតពី Pattie ប្រាកដណាស់ ព្រោះបើមកអង្គុយរាប់ថ្ងៃ Pattie – Dan  មានអាយុឃ្លាតគ្នាប្រហែលជា 7ឆ្នាំល្មម

អត្ថបទដោយ : នីត្តា