ដឹងទេ? តារាថៃស្រី Tak Bongkod និយាយយ៉ាងម៉េច ពេលគេសួរនាងរឿងកែសម្ភស្ស!

ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាធ្លាប់ស្គាល់ហើយ តារាសម្ដែងថៃស្រីជើងចាស់អ្នកនាង Tak BongKod ដែលគ្រប់គ្នាតែងតែសរសើរអ្នកនាង តាំងពីចូលប្រឡូកក្នុងសិល្បៈមក មិនដែលឆ្លងកាត់មុខកាំបិត នៃការកែសម្ភស្សនោះទេ។

យ៉ាងណាមិញ ក្រោយពេលតារាស្រីរូបនេះកាន់តែមានវ័យច្រើនឡើងៗ ស្រាប់តែថ្មីៗនេះ មានអ្នកគាំទ្រលើបណ្ដាញសង្គមម្នាក់បានចូលទៅបញ្ចេញមតិសួរទៅកាន់តារាស្រីរូបនេះថា៖

«តើអ្នកមិនគិតថាចង់កែកុនច្រមុះអ្នកទេឬ?»

ភ្លាមៗនោះតារាស្រី Tak Bongkod បានឆ្លើយតបទៅវិញថា៖

«គិត…ប៉ុន្តែបន្ទាប់ពី ៤ ដងគិតយ៉ាងម៉ឺងម៉ាត់​ ហើយក៏គិតថា មាត់ក្រាស់តាំងពីកំណើត បើចាក់ម្តងទៀតហាក់ដូចជាត្រូវគេដាល់។ ច្រមុះខ្ញុំចង់ធ្វើវាប៉ុន្តែខ្ញុំគិតថាខ្ញុំនៅតែមិនហ៊ានប្រថុយ … ខ្លាចធ្វើវាកាន់តែអាក្រក់ជាងមុន។ សូមអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកលើខ្ញុំ ហើយក៏សូមទោសខ្ញុំឆ្លើយដោយស្មោះត្រង់ ខ្ញុំនឹងមិននិយាយបែបនោះទេ។ ខ្ញុំចង់អោយអ្នកស្រលាញ់ខ្ញុំជាTak Bongkod»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី