ដូចទុក្ខជាន់លើទុក្ខ! តារាសម្ដែងស្រីវ័យក្មេងតួឯកស្រីកំពុងមានប្រជាប្រិយភាពនាង Green Atsadaporn កំពុងតែមានបំណុលរុំខ្លួនត្រូវដោះស្រាយ ពេលនេះមុខជំនួញបែរជាដំណើរការមិនបានល្អត្រូវបង្ខំចិត្តបិទទ្វារហើយ។
ដោយតួឯកស្រីនាង Green មួយរយះមុនទើបតែបានប្រាប់ពីរឿងរ៉ាវក្នុងជីវិតពិតមិនចាញ់ក្នុងរឿងដែលនៅសុខៗរូបនាងក៏ត្រូវមានបំណុល៥០បាតត្រូវសងគេ ព្រោះជាបំណុលដែលលោកឪពុកទើបតែលាចាកលោកទៅបានខ្ចី។ រូបនាងនៅមានភារះមើលថែអ្នកម្ដាយនិងផ្គត់ផ្គង់ក្នុងគ្រួសារ ហើយនាងក៏ប្ដេជ្ញានិងដោះបំណុលគ្រួសារឲបានផងដែរ។ ពេលនេះបែរជាអ្វីៗមិនដូចបំណងមុខជំនួញរកស៊ីហាងកាហ្វេររបស់នាងបែរខាតទុនជាបន្ដបន្ទាប់ក្នុងកំឡុងពេលCovid-19 នេះធ្វើឲនាងត្រូវតែសម្រេចចិត្តបិទទ្វាសិនហើយមុននឹងកើនបំណុលបន្ថែម តែយ៉ាងណាក៏ដោយក៏ឆ្នាំនេះរូបនាងនៅមានការសម្ដែងរឿងភាគជាបន្ដបន្ទាប់ផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ




