កាលពីពេលថ្មីកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសោកស្ដាយ នៅពេលឃើញតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជី ដេវីត ធ្វើការលុបបទចម្រៀងរបស់ខ្លួនចេញអស់ពីបណ្ដាញសង្គមយូធូប។
យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះយើងបានឃើញតារាប្រុសរូបនេះ បង្ហាញនិមិត្តសញ្ញា DIT-WAY ថ្មី ដែលឈ្មោះ DIT-WAY នេះគឺជាឈ្មោះក្នុងគណនីយូធូប ដែលលោកលុបវីដេអូចម្រៀងចេញអស់នោះ។
ក្នុងនោះលោកបានរៀបរាប់ថា៖
«Official Announcement : ការផ្លាស់ប្តូររូបរាងថ្មីនៃ និមិត្តសញ្ញា DIT-WAY ដោយកិត្តិយស#chapter1#ditwayforever»
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល និងសង្ឃឹមថានេះគឺជាការចាប់ផ្ដើមធ្វើបទចម្រៀងថ្មីរបស់លោក ហើយហ្វេនៗគ្រប់គ្នាក៏កំពុងតែរងចាំលោកផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
អត្ថបទដោយ៖ស៊ីវលី