នៅក្នុងវិស័យសិល្បៈ បើទោះបីជាអ្នកសិល្បៈទទួលបាននូវការស្រឡាញ់គាំទ្រច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមានអ្នកមួយចំនួនតូចមានចិត្តខឹងស្អប់ដែរ។ តារាស្រី Aimee Morakot ដែលត្រូវបានមហាជនស្គាល់ថាជាតារាសម្តែងស្រីដ៏មានទេពកោសល្យមួយរូប ហើយរូបសម្រស់ក៏ស្រស់ស្អាតខ្លាំងដែរ។
កាលពីពេលថ្មីៗនេះ នាងបែរជាទទួលបាននូវកម្រងផ្កាសម្រាប់ពិធីបុណ្យសព ដែលគេយកដាក់មកនៅខាងមុខផ្ទះរបស់នាងទៅវិញ និងភ្ជាប់ជាមួយនូវពាក្យបង្កប់ន័យមិនល្អទៅវិញ។ ហើយនាងក៏បានបង្ហោះនូវវីដេអូដែលបង្ហាញពីរូបភាពកម្រងផ្កា និងពាក្យមិនល្អដែលត្រូវបានជនមិនស្គាល់មុខយកមកដាក់នៅមុខផ្ទះ នៅលើបណ្តាញសង្គមផ្ទាល់របស់នាងផងដែរ៕









