កាចសាហាវតែក្នុងរឿងទេ តារាប្រុសជើងចាស់លោក Tao ឆ្លងខួបអាពាហ៍ពិពាហ៍យ៉ាងផ្អែមល្ហែមរ៉ូមែនទិក!!

មិនបានកាចសាហាវដូចរូបភាពដែលអ្នកគាំទ្រស្គាល់តាមរយះការសម្ដែងក្នុងរឿងនោះទេ តារាប្រុសជើងចាស់តួកាចតួខូចក្នុងរឿងភាគថៃលោក Tao Somchai បង្ហាញភាពផ្អែមល្ហែមជាមួយក្រុមគ្រួសារឆ្លងថ្ងៃខួបអាពាហ៍ពិពាហ៍១២ឆ្នាំយ៉ាងរ៉ូមែនទិក។

ដោយតារាសម្ដែងប្រុសលោក Tao ក្នុងរឿងភាគកន្លងមកនេះធ្វើឲអ្នកទស្សនាចាំដក់ក្នុងចិត្តទៅហើយថាជាតួអង្គកាចសាហាវ បើមិនមែនជាតួចោរក៏តួអង្គបងធំដែរ ថែមទាំងជាតារាដែលមានមុខមាំទៀតផង។ ដល់រូបលោកបង្ហោះរូបជាមួយក្រុមគ្រួសារយ៉ាងផ្អែមល្ហែមកក់ក្ដៅបែបនេះ ធ្វើឲអ្នកទស្សនារឿងភាគរបស់លោកនាំគ្នាចុច like ប្រាប់ថាជីវិតក្រៅឆាករូបលោកជាស្វាមីនិងជាឪពុកដែលរ៉ូមែនទិកផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ