លើកមុនលុបរូបគូលើកនេះ unfollow! Sebastian គ្រាន់តែតឿនលុបរូបគូតែខាង Dew arisara រូបគូក៏លុបហើយ unfollow ទៀតឬមួយលែងមែនទែន!! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅដែលអ្នកណាៗក៏ចាប់អារម្មណ៍និងតាមដានភ្លាមៗសម្រាប់ទំនាក់ទំនងស្នេហាផ្អែមល្ហែម រវាងតួឆ្នាស់ Dewarisara ជាមួយនិងកំលោះអ្នកមាន Sebastian Lee 

នៅពេលថ្មីៗនេះមានផេកល្បីខាងតាមដានតារាៗបានបង្ហាញពត៌មានដែលគួអោយសង្ស័យ បន្ទាប់ពីមានអ្នកបណ្ដាញសង្គមចូលទៅសួរករណីដែលបណ្ដាររូបភាពផ្អែមល្ហែមនៅលើ IG  @jetsetseb  ខាងប្រុស នៅសុខៗក៏បាត់អស់គ្មានសល់

After Footer (Active) - damrei Mr1 Zone2

ដោយរឿងនេះក៏ធ្វើអោយគ្រប់គ្នាសង្ស័យថាប្រហែលជាមានរឿងអ្វីកើតឡើងចំពោះស្នេហារបស់អ្នកទាំងពីរ ឬមួយគ្រាន់តែជាការលាក់រូបក៏ថាបាន

ខណៈដែលនៅលើ IG ខាងស្រី @duearisara ក្នុងពេលនេះក៏នៅមិនទាន់មានសកម្មភាពឬចេញមកបង្ហាញអ្វីដែលទាក់ទងនិងប្រធានបទខាងលើ តែទោះបីជាបែបនោះអ្នកគាំទ្រហើយនិងបណ្ដារអ្នកបណ្ដាញសង្គមដែលតាមដានអ្នកទាំងពីរនៅតែបន្ដផ្ដល់កំលាំងចិត្ត

អត្ថបទដោយ​ : នីត្តា