ក្រោយប្រកាសដកខ្លួនចេញពីសិល្បៈ ជីវិតរបស់តារាថៃភេទទី៣ Ornapa Krisadee ទៅជាបែបនេះ!

មហាជនជាច្រើនធ្លាប់បានដឹងនិងស្គាល់រួចហើយ​ នូវតារាថៃភេទទី៣ដ៏មានប្រជាប្រិយភាពមួយរូបនេះ Ornapa Krisadee មានតំណែងជាច្រើននៅក្នុងវិស័យសិល្បៈថៃ ជាពិធីករផង សម្តែងផង ហើយទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ក្រោយពី Ornapa Krisadee បានប្រកាសដកខ្លួនចេញពីវិស័យសិល្បៈមក មហាជនបានឃើញនូវសកម្មភាពជាច្រើនដែលគាត់បានបង្ហាញនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់គាត់។ អ្វីដែលពិសេសនោះគឺគាត់បានសម្រេចរស់នៅក្នុងជីវភាពយ៉ាងសាមញ្ញ និងមានដាក់លក់នូវម្ហូបអាហារនៅខាងមុខផ្ទះរបស់ខ្លួន ហើយមហាជនខ្លះក៏បានឃើញនូវការខិតខំតស៊ូរបស់គាត់ ឈរលក់ម្ហូបអាហារទាំងមេឃកំពុងតែភ្លៀងក៏មានដែរ៕

After Footer (Active) - damrei Mr1 Zone2