ប្រជាជនខ្មែរជាច្រើនសុទ្ធតែបានស្គាល់ហើយពីសមត្ថភាពដ៏អស្ចារ្យរបស់ព្រះនាងតូច Jenna Norodom កាលពីមួយរយៈពេលក្រោយនេះ ទ្រង់បានបង្ហាញនូវទេពកោសល្យដែលទាក់ទងក្នុងវិស័យសិល្បៈជាច្រើន។ ទ្រង់មានសំនៀងពិរោះ ហើយទេពកោសល្យប៉ិនប្រសប់ក្នុងការសម្តែងរឿងថែមទៀតផង។


បើក្រឡេកមកមើលពីសម្រស់របស់ព្រះនាងតូចវិញ មិនថាគ្រងក្នុងឈុតប្រពៃណីខ្មែរ រឺឈុតតាមបែបមជ្ឈឹមប្រទេសនោះទេគឺពិតជាស្រស់ស្អាត និងសាកសមខ្លាំងណាស់ ដែលបណ្តាលអោយមហាជនជាច្រើនកោតសសើរយ៉ាងខ្លាំងទៅដល់ព្រះនាងតូច៕









