បេះដូងរលាយអស់ហើយពេលឃើញវីដេអូ Ter Surprise ថ្ងៃកំណើត Mai Davika ភ្ជាប់ជាមួយសារចេញពីបេះដូង!!! មានវីដេអូ
កម្រិតនៃភាពផ្អែមល្ហែមកើនឡើងរាល់ឆ្នាំ សម្រាប់គូស្នេហ៍ Ter និង Mai ព្រោះថ្មីៗនេះក្នុងឪកាសថ្ងៃកំណើតគម្រប់ខួបអាយុ 29ឆ្នាំនៅលើ IG @davikah របស់តារាស្រីពាន់លាន សាម៉ីខ្លួនបានផុសវីដេអូដែលត្រូវបានធ្វើឡើងខណៈពេលម្ចាស់ចិត្តធ្វើ Surprise ថ្ងៃកំណើតកាន់នំខេកដុំធំមកអោយផ្លុំទាននិងអធិស្ឋានដល់ផ្ទះ

ក្រៅពីនិងហើយកាដូថ្ងៃកំណើតឆ្នាំនេះដែលខាងប្រុសប្រគល់ជូនគឺជារូបភាពគំនូខណៈពេលកំពុងរត់លេងកណ្ដាលសួនផ្កាដោយ Ter ក៏បានផុសរូបភាពខាងលើនៅក្នុង IG @terchantavit ព្រមជាមួយនិងឃ្លាដ៏គួអោយស្រលាញ់ថា “រីករាយថ្ងៃកំណើតណាចា ក្ដីសុខរបស់អ៊ុំ # Kamolotorn # គួអោយស្រលាញ់ស្មើរចក្រវាល”
ដោយសាម៉ីខ្លួនម្ចាស់ខួប Mai ក៏បានចូលទៅឆ្លើយតបវិញសញ្ញា Emoji បេះដូងពណ៌ក្រហមធំៗ ថែមដោយពាក្យអគុណ
អត្ថបទដោយ : នីត្តា
















