Taew-Nai ដឹកដៃគ្នាចូលផ្ទះបាយធ្វើម្ហូបជប់លៀងថ្ងៃកំណើតអ្នកម៉ាក់នៅផ្ទះខាងស្រីយ៉ាងកក់ក្ដៅដូចជា….! មានវីដេអូ
សាមញ្ញតែកក់ក្ដៅខ្លាំងណាស់ សម្រាប់ឆ្នាំនេះដែលគ្រួសារត្រកូល Temirak រៀបចំថ្ងៃកំណើតអោយអ្នកម៉ាក់ Nidt ម៉ាក់របស់ Taew Natthaporn ដែលមានភ្ញៀវកិត្តយសមកចូលរួមជូនពរនៅឯផ្ទះ ហើយនាងក៏បានផុសរូបហើយជូនពរអ្នកម៉ាក់ថា “I give you my life @nidt17 Happy Birthday, Mom”

ហើយរូបភាពនេះក៏មានម្ចាស់ចិត្តយ៉ាងកំលោះហៃសូ Pranai ដែលមកចូលរួមថតរូបជាមួយគ្រួសាររបស់ Taew ដែរ ក្រៅពីបានឃើញរូបភាពដ៏សែនកក់ក្ដៅនេះហើយ ក៏នៅបានឃើញ Taew-Nai ដឹងដៃគ្នាចូលផ្ទះបាយធ្វើម្ហូប ដោយមានហៃសូ Pranai ជាអ្នកបញ្ចេញស្នាដៃអស់ពីសមត្ថភាពសម្រាប់មួយពេលនេះ
អាចនិយាយបានថាគូ Taew-Nai ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រលាញ់គ្នាឡើង ព្រោះទើបតែជប់លៀងឆ្លងគម្រប់ខួបស្នេហា 1ឆ្នាំ ហើយគ្រួសារទាំងសងខាងក៏រងចាំតែទទួលសមាជិតផងដែរ
អត្ថបទដោយ : នីត្តា















