តាមពិតទៅ ​Aimee ​morakot ​ប្រកាសឈប់​សម្ដែងរឿង ​ព្រោះ​ហេតុផល​មួយនេះ​!

ឆ្ងាយពីសិល្បៈសម្ដែងរឿងអស់ជាច្រើនឆ្នាំ បន្ទាប់ពីរៀបការមានគ្រួសារដ៏មានសុភមង្គល មានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ ស្រាប់​តែថ្មីៗនេះ Aimee morakot បានចេញមុនប្រកាសថានាងនឹងលាឈប់ពីការសម្ដែងរឿងល្ខោន ក្រោយត្រឡប់មកទទួល​ការ​ងារ​​សម្ដែងវិញមិនបានប៉ុន្មាន។

ដំណឹងនេះបានបង្កការភ្ញាក់ផ្អើល និងក្ដីសោកស្ដាយដល់អ្នកគាំទ្រយ៉ាងខ្លាំង។ គេចង់ដឹងមូលហេតុ តើមានរឿងអ្វីបានជាតារា​ជើង​ចាស់​ខាងលើសម្រេចចិត្តបែបនេះ? បញ្ជាក់ពីមូលហេតុតាមរយៈបណ្ដាញសារព័ត៌មាន Nineentertain កាលពីថ្ងៃទី១២ ខែមីនា ទាក់​ទង​នឹងការលាឈប់នេះ Aimee បានឲ្យដឹងថា នាងចង់ផ្ដោតអារម្មណ៍និងមានពេលវេលាឲ្យកូនប្រុសឲ្យបានកាន់តែច្រើន ព្រោះ​ការ​​សម្ដែង​រឿងភាគត្រូវការចំណាយពេលវេលាច្រើននៅក្នុងជីវិត។

After Footer (Active) - damrei Mr1 Zone2

Aimee morakot សង្កត់ធ្ងន់ថា រឿងនេះមិនបានទាក់ទងនឹងស្វាមីជាសេដ្ឋី ឬមួយគាត់ហាមឃាត់នោះទេ៕