បើផ្អែមម្លឹងៗតើអោយបែកគ្នាយ៉ាងម៉េច! Pattie ចែករំលែកភាពផ្អែមល្ហែមដោយជូនពរថ្ងៃកំណើត Dan អ្នកគាំទ្រឃើញហើយត្រជាក់ចិត្តជាងរាល់ឆ្នាំ!! មានរូបភាព
ធ្វើអោយអ្នកគាំទ្រត្រជាក់ចិត្តត្រជាក់បេះដូងសម្រាប់គូស្នេហ៍ផ្អែមល្ហែម Dan Worawet និង Pattie ung ដែលមុននេះបានបាត់ទៅជាយូររឿងការចែករំលែកភាពផ្អែមល្ហែម រហូតធ្វើអោយមានការព្រួយបារម្ភចំពោះទំនាក់ទំនងអ្នកទាំងពីរ មុននិង Dan-Pattie ព្រមព្រៀងគ្នាផុសរូបជួបណាត់នៅហាងអាហារជាមួយគ្នាអោយហ្វេនៗបានយូរស្បើយចិត្ត តែក៏នៅមិនទាន់មានរូបភាពគូចេញមកទាល់តែសោះ

តែជាក់ស្ដែងអ្នកគាំទ្រ បានពេញចិត្តជាខ្លាំង នៅថ្ងៃកំណើតរបស់កំលោះ Dan ដោយកញ្ញា Pattie បានចែកចាយរូបភាពគូជាលើកដំបូងរាប់តាំងពីមិនបានឃើញជាច្រើនខែនៅលើ IG @pattieung ព្រមជាមួយសារថា “រីករាយថ្ងៃកំណើត @danworrawech”
លើកនេះទាំងហ្វេនៗអ្នកគាំទ្រ និងមិត្តភ័ក្ដដង្ហែរគ្នាចូលមកសម្ដែងក្ដីរីករាយនិងការយល់ឃើញផ្សេងៗជាច្រើនទៀត
អត្ថបទដោយ : នីត្តា














