Porshe ទម្លាយមូលហេតុដើរចេញពីប៉ុស្តិ៍ថៃលេខ៧ ទ្រនំធ្លាប់តែសុខស្រួលកន្លងមក!

Porshe Saran ជាតារាប្រុសថៃល្បីឈ្មោះមួយរូបក្នុងចំណោមតារាល្បីៗជាច្រើននៅក្នុងឧស្សាហកម្មកំសាន្តថៃ។ លោកក៏ជាតារា​ស្នូល ​ជាតួឯកប្រុសមានឈ្មោះបោះសំឡេងម្នាក់របស់ប៉ុស្តិ៍ទូរទស្សន៍ថៃលេខ៧ផងដែរ។ ប៉ុន្តែក្រោយដល់កំណត់កុងត្រា​ជាមួយ​ប៉ុ​ស្តិ៍​ថៃ​​ខាងលើ កាលពីអំឡុងចុងឆ្នាំ២០២០កន្លងទៅ តារារូបនេះបានសម្រេចចិត្តដើរចេញ ដោយមិនបន្តជ្រកក្រោមទ្រនុំចាស់​នេះ​បន្ត​ទៀតឡើយ។

After Footer (Active) - damrei Mr1 Zone2

ការចាកចេញរបស់ Porshe បានបន្សល់ទុកចម្ងល់ដល់អ្នកគាំទ្រជាច្រើន ថាហេតុអ្វីតារារូបនេះដាច់ចិត្តចោល​ទ្រនុំចាស់​ដែល​ធ្លាប់​តែ​សុខ​ស្រួលកន្លងមក។ ចូលរួមនៅក្នុងកម្មវិធីមួយកាលពីថ្មីៗនេះ Porshe បានប្រកាសជាផ្លូវការថា បន្ទាប់ពីចាកចេញពីប៉ុស្តិ៍​លេ​ខ​​៧ ​ពេលនេះលោកជាតារាឯករាជ្យហើយ។

Porshe បញ្ជាក់ថា ខ្លួនបាននៅក្នុងឧស្សាហកម្មនេះអស់រយៈពេល១២ឆ្នាំ ហើយក៏ដូចជាចាស់ទៅៗ។ តារាខាងលើបន្តឲ្យ​ដឹង​ទៀ​ត​ថា ​ក្នុងកំឡុងពេលនេះលោកក៏មានអាជីវកម្មនិងមានគម្រោងជាច្រើនទៀតផងដែរ។ ដូច្នេះការក្លាយជាតារាសម្ដែងឯករាជ្យ វា​អា​ច​មាន​ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផលកាន់តែច្រើន។ ម្យ៉ាងវិញទៀតខ្លួនលោកក៏បាននៅជាមួយ​ប៉ុស្តិ៍ខាងលើអស់​រ​យៈ​ពេ​ល​ជាយូរមកហើយ ដូច្នេះទើបចង់សាកល្បងមានសេរីភាពខ្លះ ទៅធ្វើការនៅកន្លែងថ្មីជួបមនុស្សថ្មីៗ៕