ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះលោកឪពុកតារាចម្រៀង ករុណា ពេជ្រ កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ហើយកន្លងមកលោកក៏តែងតែបង្ហាញសាររៀបរាប់ពីស្ថានភាពជម្ងឺធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលខ្លាំងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះ ខណៈដែលផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់លោកកំពុងតែសាងសងជិតរួចរាល់ លោកក៏បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖
«ដើម្បី ប៉ា.. កូនម្នាក់នេះនៅតែមិនធ្វើអោយប៉ាអស់សង្ឃឹមទេ ហើយចង់អោយប៉ាបានឃើញថា ដរាបណាប៉ានៅមានដង្ហើម ប៉ានៅតែបើកភ្នែក ទោះបីពេលនេះប៉ាមានជំងឺធ្ងន់ មិនស្គាល់កូនទៅហើយ ក៏កូននៅតែរឹងបុឹង មាំមួន នៅឡើយទេ… សូមប៉ាកុំបារម្ភ
ទោះបីកូវីត ជាកាលះទេសះដ៏សែនលំបាកមួយនេះ ក៏កូននៅតែប្រឹងមិនខ្លាចហត់ដើម្បីសម្រេចបំណងជូនប៉ា គឺ បណ្តាំទីកន្លែង ស្ងប់សុខ នៅស្រុកកំណើតរបស់ប៉ា កូនបានរៀបចំជូនប៉ាហើយ… ផ្ទះដែលសង់សម្រាប់ពេលវេលាចុងក្រោយរបស់ប៉ា និងកូន ក៏បានសាងសង់ចប់រួចរាល់ផងដែរ កូនចង់អោយប៉ាបានឃើញថា ទោះបីប៉ាឈឺធ្ងន់ចំណាយច្រើនក៏កូននៅអាចសម្រេចវាបាន ហើយនឹងទៅទទួលយកប៉ាមករស់នៅជុំគ្នា នាថ្ងៃ ៣០.០៥.២០២១ ខាងមុខនេះហើយ
កូនតែងតែខ្សឹបដាក់ត្រចៀកប៉ារហូតថា សូមអោយប៉ាកុំទៅណាចោលកូន មុនផ្ទះមួយនេះសាងសង់មិនទាន់ហើយ ចាំចូលនៅពីរនាក់ប៉ាសិនណា.. ឥឡូវនេះ ប៉ាពិតជាចាំបានមែន.
បំណងរបស់កូនមួយទៀត ពេលប៉ាបានចូលនៅផ្ទះនេះហើយ កូននឹងបន្តខ្សឹបដាក់ត្រចៀកប៉ាម្តងទៀតថា ទោះបីយ៉ាងណា ប៉ាត្រូវស៊ូរងចាំបន្តទៀតជាមួយកូនរហូតដល់ចប់កូវីតទាំងស្រុងក្នុងប្រទេសកម្ពុជាយើង ចាំប៉ាចាកចោលកូនណា
ព្រោះគ្រប់យ៉ាងកូនបានដឹង កូនបានត្រៀមចិត្តទទួលបានគ្រប់យ៉ាងអស់ហើយ ប៉ុន្តែគ្រាន់ចង់មានពិធីចុងក្រោយមួយបានជូនដំណើរប៉ាអោយបានសមរម្យ ប្រសិនបើគ្មានកូវីត ណាប៉ាណា
ចុងក្រោយ អរគុណបងប្អូន ដែលតែងតែជូនពរប៉ាខ្ញុំ ហើយសង្ឃឹមថា ប៉ាខ្ញុំនឹងត្រៀមខ្លួនឆ្លងផុតពីកូវីតទាំងអស់គ្នាជាមួយបងប្អូនក្នុងប្រទេសកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ»
ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាអាណិតលោក ករុណា ពេជ្រ និងសោកស្ដាយចំពោះការត្រៀមចិត្តរបស់លោក ខណៈគ្រប់គ្នាក៏បានជូនពរនិងសង្ឃឹមថាឪពុកលោកឆាប់ជាសះស្បើយផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី