កុំទុកចិត្តអ្នកក្បែរខ្លួន! ចែ Kim ចេះនិយាយដើមពួកម៉ាកស្និតស្នាលយ៉ាង Yaya-Margie ហ៊ុយផ្សែងនៅក្នុង story សុទ្ធតែថា….! មានរូបភាព

ជាក្រុមមិត្តមិត្តស្និតស្នាលនិងគ្នាមករាប់ឆ្នាំតាំងពីមុនចូលក្នុងវិស័យសិល្បៈទៅទៀត សម្រាប់តារាសម្ដែងស្រីទាំងបីដួង Yaya – Margie – Kimberly ហើយអោយតែមានពេលទំនេរច្បាស់ជាបានឃើញកញ្ញាៗទៅញុំបាយជាមួយគ្នាជាញឹកញាប់

ជាក់ស្ដែងនៅពេលអ្នកគាំទ្រទទួចអង្វរអោយចែ Kim និយាយពីមិត្តសម្លាញ់ទាំងពីរថាពួកគាត់ជាមនុស្សយ៉ាងម៉េខ្លះ រឿងនេះ Kim ដាក់ម៉ាអស់ដៃច្បាស់ៗនិយាយដើមមិត្តស្រីទាំងពីរនៅក្នុង IG story ថា

After Footer (Active) - damrei Mr1 Zone2

ចាប់ផ្ដើមពី Margie អ្នកម៉ាក់កូនពីរដែល Kimberly បាននិយាយដើមថា “ជាមិត្តសម្លាញ់តែម្ដង! កំប្លែងៗ ច្បាស់លាស់ យល់ពីមិត្តភ័ក្ដគ្រប់គ្នា ជាមនុស្សព្យាយាមអូសមិត្តគ្រប់គ្នាចេញពីរ៉ូងគ្រប់ពេល ជាមេក្រុម ចូលចិត្តញោះ និយាយទូរស័ព្ទជាមួយនាងរាប់ម៉ោងដោយមិនធុញ ទោះបីជាមានកូនក៏អាចចុះសម្រុងគ្នាបានដោយគ្មានបញ្ហាសោះឡើយ  THAT’S HER @MARGIE_RASRI”

ហើយមកដោយមហាមិត្តទីពីរគឺ Yaya  ថា “នេះក៏ជាមហាមិត្ត រួមទុក្ខរួមសុខជាមួយគ្នាមកជាច្រើនៗៗៗៗ ជាមនុស្ស ស្មោះត្រង់ចំពោះអារម្មណ៍របស់ខ្លួនឯងខ្លាំងណាស់ ស្រលាញ់មិត្តភ័ក្ដខ្លាំង តាមចិត្តមិត្តភ័ក្ដគ្រប់យ៉ាង ពូកែសើច & SHE’S ALWAYS THE LIGHT OF THE PARTY HER! @URASSAYAS”

អត្ថបទដោយ : នីត្តា