Aum Patcharapa បង្ហាញរូបភាពរបស់ខ្លួនឯងជាមួយនិងលោកប៉ាអ្នកម៉ាក់បានទទួលវ៉ាក់សាំងរួចហើយ អ្នកគាំទ្រជាច្រើនដម្រង់រងចាំស្ដាប់ការអធិប្បាយ

ដើរតួទ័ពជួរមុខទៅទទួលវ៉ាក់សាំងជាបណ្ដើរៗហើយ មុននេះក៏មានតារាល្បីឈ្មោះយ៉ាង Chompoo Araya ហើយតាមមកដោយក្រុមអ្នកសិល្បៈអ្នកចម្រៀងជាច្រើននាក់ទៀត ដែលបានទៅចាក់វ៉ាក់សាំងរួចរាល់ហើយដែរ
ជាក់ស្ដែងដល់វេនតារាស្រីស្អាត Aum នៅថ្ងៃទី 18 ខែ ឧសភា នាងបានធ្វើដំណើររួមជាមួយលោកប៉ាអ្នកម៉ាក់ ទៅទទួលវ៉ាក់សាំងប្រឆាំងកូវីដរួចរាល់ជាស្ថាពរហយ “បន្ទាប់ពីចុះឈ្មោះចូលប្រព័ន្ធនៃមហាវិទ្យាល័យភូមិន្ទ យើងក៏ត្រៀមនិងចាក់វ៉ាក់សាំងហើយចា #មហាវិទ្យាល័យភូមិន្ទ”
ក្រោយមក Aum បានបានផុសរូបភាពខាងលើនៅក្នង IG អ្នកគាំទ្រជាច្រើននាក់ក៏នាំគ្នាចូលទៅ comment និងចុចឡាយអោយភ្លាមៗព្រមទាំងសួរពីពត៌មានផ្សេងៗជាច្រើនទៀត និងទាមទារអោយនាងអធិប្បាយពីវ៉ាក់សាំងនេះផងដែរ
អត្ថបទដោយ : នីត្តា












