ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ក្មួយស្រីកំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត ដែលបច្ចុប្បន្ននេះ នាងកំពុងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាមួយ សមត្ថភាពសិល្បៈ ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញរូបថតជាច្រើនសន្លឹករបស់លោក ថតជាមួយក្មួយស្រីក្នុងថ្ងៃខួបកំណើតនាង ដោយក្មួយស្រីរបស់លោកតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅពិតជាទាក់ទាញខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរសម្រស់ក្មួយស្រីលោក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ នរណាឃើញក៏ពោលពាក្យថាលង់គ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី