មហាជនជាច្រើនច្បាស់ជាបានស្គាល់តារាប្រុសសង្ហា មុខមាត់ស្លូតបូតគួរអោយស្រឡាញ់រូបនេះហើយ លោក Mark Prin គឺជាតារាប្រុសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣។ កាលពីពេលថ្មីៗនេះ លោកបានបង្ហើបអោយមហាជនមានការងឿឆ្ងល់អំពីតួស្រី ២រូបណាដែលនឹងមកចូលរួមសម្តែងជាមួយលោកក្នុងរឿងភាគថ្មីនេះ។

លោកគ្រាន់តែនិយាយបង្ហើបប្រាប់ថា សម្រាប់តួស្រីគឺលោកមិនធ្លាប់បានសម្តែងរួមគ្នាពីមុនមកនោះទេ ដែលនេះជាហេតុដែលធ្វើអោយហ្វេនបានសង្ស័យថា អាចទេតារាស្រី២រូបដែលគ្រោងនឹងសម្តែងរឿងថ្មីជាមួយរូបលោកគឺជា Min Pechaya និង Bow Maylada ដែលជាតារាស្រីដែលកំពុងតែទទួលបានការគាំទ្រ និងគ្រងតំណែងក្នុងរឿងភាគថៃជាច្រើនកន្លងមក។

សម្រាប់ពត៌មានច្បាស់ការថាតារាស្រី២រូបណា ដែលនឹងមករួមសហការថតរឿងភាគថ្មីជាមួយនឹងលោកអាចជាអ្នកទាំងពីរនេះរឺយ៉ាងណា គឺត្រូវរង់ចាំការផ្តល់ដំណឹងពីខាងទូរទស្សន៍ប៉ុស្តិ៍លេខ៣សិន៕


