បើកបង្ហាញទិដ្ឋភាពគេហដ្ឋានរបស់តារាស្រីតួអង្គនាងម្ដាយនាង Tai Penpak តុបតែងស្រស់ស្អាតមានតែរុក្ខស្រស់បំព្រង។
ដោយតារាស្រីនាង Tai មុនក្លាយជាតួអង្គនាងម្ដាយក្នុងរឿងភាគថៃនិងជាតារាស្រីអ្នកម្ដាយកំសត់ដ៏ល្បីល្បាញ់ក្នុងរឿងផ្កាសាឡង រូបគាត់ពីវ័យជំទង់ក៏ជាតារាសម្ដែងនិងជាម៉ូដែលស៊ិចស៊ីក្នុងសិល្បៈថៃមួយរូបផងដែរ។ ស្ថិតក្នុងវ័យ៦០ឆ្នាំតារាស្រីនាង Tai នៅតែឈរជើងក្នុងវិថីការសម្ដែងនិងបានសម្ដែងជាតួអង្គវ័យចំណាស់តាមអាយុរកាល តែនៅក្រៅឆាកសម្ដែងវិញគាត់ក៏ជាតារាហ្វេសិនជើងចាស់មួយរូបផងដែរ ថែមស្ទាយនិយមការតុបតែងជីវិតរស់នៅប្រចាំថ្ងៃក៏ស្រស់ស្អាត ជាពិេសសការរៀបចំផ្ទះរបស់គាត់មិនធ្វើធំស្កឹមស្កៃតែតូចប្រណិតមានការលម្អរផ្កានិងរុក្ខជាតិតូចធំជុំវិញបរិវេណផ្ទះនិងគ្រឿងសង្ហារឹមតាមបែបស្ទាយអុឺរុបផងដែរ។
ប្រភព៖ Kapook
អត្ថបទដោយ៖ ស្រីល័ក្ខ






