ស្រស់ស្រាយណាស់! Minpechaya បង្ហាញជីវិតនៅផ្ទះស្រែចម្ការមើលទៅគួរឲ្យចង់រស់នៅ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Minpechaya ដែលតែងតែធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍ ជាមួយការបង្ហាញខ្លួនតាមរយៈបណ្ដាញសង្គមរបស់នាង។

ដោយឡែកថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលឃើញនាង បង្ហោះរូបភាពជាមួយជីវិតរស់នៅជាមួយធម្មជាតិ ដែលពោលពេញដោយបន្លែ និងដំណាំហូបផ្លែជាច្រើន មើលទៅពិតជាស្រស់ស្រាយនិងបរិយាកាសបែបនេះខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនបានក៏ចាប់អារម្មណ៍ជាមួយទឹកមុខញញឹមប្រិមប្រិយរបស់តារាស្រីរូបនេះ ជាមួយទឹកដីនៅឯផ្ទះស្រុកស្រែចម្ការរបស់នាង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី