មហាជន និងទស្សនិកជនជាច្រើនច្បាស់ជាបានស្គាល់តារាសម្តែងស្រីជើងចាស់មួយរូបនេះហើយ Bee Namthip គឺជាតារាស្រីដែលមានទេពកោសល្យប៉ិនប្រសប់ខាងផ្នែកភាពយន្ត។ ក្រោយពីមានការបែកបាក់នូវទំនាក់ទំនងស្នេហាមក Bee Namthip បានបង្ហាញទៅដើរលេងខាងសមុទ្រយ៉ាងសប្បាយរីករាយ ប៉ុន្តែអ្វីដែលធ្វើអោយមហាជនមានចម្ងល់នោះគឺ បុរសមួយរូបដែលបានចូលរួមដំណើរកំសាន្តជាមួយរូបនាង។
ហ្វេនៗជាច្រើនបានចោទជាសំនួរថា តើបុរសមួយរូបនោះមានឋានៈត្រឹមតែជាមិត្តភក្តិធម្មតារឺមានទំនាក់ទំនងស្នេហាជាមួយនឹងនាង តែពេលនេះBee Namthip នៅមិនទាន់បើកបង្ហាញជូនជាសាធារណៈនៅឡើយនោះទេអំពីទំនាក់ទំនងរវាងនាង និងបុរសមួយរូបដែលបានដើរកំសាន្តនៅឯសមុទ្រជាមួយ៕